នាព្រឹកថ្ងៃអង្គារ
១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, នៅសណ្ឋាគារ
ហ្គាឌិនស៊ីធី, លោក ព្លឿត ប៊ុណ្ណារិទ្ធ អនុប្រធានមន្ទីរ
តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានចូលរួមកិច្ចប្រជុំស្តីពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
និងការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត
វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.)និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)។
កិច្ចប្រជុំនេះ
មានគោលបំណង៖ (ទី១) សម្របសម្រួល
និងជម្រុញឱ្យអង្គភាពពាក់ព័ន្ធរៀបចំស្នើសុំធ្វើប័ណ្ណកម្មសិទិ្ធ
ដើម្បីធានាឱ្យសម្រេចបានសូចនាករសមិទ្ធកម្មឆ្នាំ២០២៤
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
ដូចមានក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និង(ទី២) ជម្រុញការចុះបញ្ជីដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។